កាលនៅពីតូច ស្អាតជានិច្ច | G Devith

កាលនៅពីតូច ស្អាតជានិច្ច | G Devith

2017-07-02    02'57''

主播: 柬语小播

465 14

介绍:
កាលនៅពីតូច ស្អាតជានិច្ច | G Devith Hello! គិតៗទៅ ជីវិតកាលនៅពីក្មេងខុសពីឥលូវ ហើយក៏ដូចជាបទនេះដែរ ខ្ញុំគ្រាន់តែចង់បង្ហាញពីអារម្មណ៍ខ្លះ ក៏ដូចជារំលឹកអនុស្សាវរីយ៍ចាស់ៗពីមុន ហើយខ្ញុំសង្ឃឹមថាមិត្តភក្តិរបស់ខ្ញុំទាំងអស់ កាលពីក្មេងគាត់នឹងបានស្តាប់លឺ OK Listen! ស្អាតជានិច្ច! ស្អាតជានិច្ច! យើងកុំភ្លេចត្រូវសំអាតកាយ ទាំងពេលគេង ពេលញ៉ាំបាយ សំអាតកាយមុនទៅសាលា កុំលេងដី! កុំលេងដី! នាំទុកភ័យដល់យើងគ្រប់គ្នា ត្រូវតែស្អាត គ្រប់វេលា ទើបហៅថាកុមារគំរូ Listen! កាលពីខ្ញុំនៅក្មេង ខ្ញុំចូលចិត្តច្រៀងបទហ្នឹង តើអ្នកចាំបានទេ កាលនៅវ័យបឋមសិក្សា អោយតែម៉ោង១២ មិនទាន់ទាញកាតាបរត់ទៅសាលា ដើម្បីបានជួបជុំមិត្តភក្តិ និយាយពីរឿងតុក្កតា គ្នានអីអួត! ខ្ញុំអួតតែពីរឿងហ្នឹង ដល់និយាយមិនចូលគ្នា តាំងឈ្លោះតាំងខឹង ពាក្យដែលខ្ញុំពេញនិយម ប្រើនៅជំនាន់ហ្នុង ហ្អែង ចាំមើលទៅអាក្អូន អញឈប់លេងចូលហ្អែងហើយ កាលខ្ញុំនៅបឋម រឿងមួយដែលខ្ញុំឆ្ងល់ជាងគេ រៀនម៉ាថ្ងៃ៦ម៉ោង មិនដែលឃើញម៉ោងលីបនោះទេ មានតែគ្រូម្នាក់គត់បង្រៀន មិនអោយរូបខ្ញុំទំនេរ នៅក្នុងចិត្តខ្ញុំខឹងដែរ តែមិនដឹងជាធ្វើយ៉ាងមេច! មានតែខំប្រឹងធ្វើល្បិចជាឈឺក្បាលនិងក្តៅខ្លួន ប្រាប់គ្រូថា វិលមុខ នៅមិនសុខ ចង់ទៅផ្ទះ ដល់ពេលគ្រូអនុញ្ញាត្តិ ស្វាងដូចគេចាប់ទះ រៀបសៀវភៅសឿនដូចរន្ទះ ផុតពីរបស់សាលារូបខ្ញុំ ជាស្រេច ស្អាតជានិច្ច! ស្អាតជានិច្ច! យើងកុំភ្លេចត្រូវសំអាតកាយ ទាំងពេលគេងពេលញ៉ាំបាយ សំអាតកាយមុនទៅសាលា កុំលេងដី! កុំលេងដី! នាំទុកភ័យដល់យើងគ្រប់គ្នា ត្រូវតែស្អាត គ្រប់វេលា ទើបហៅថាកុមារគំរូ តែពេលនេះខ្ញុំធំ អ្វីគ្រប់យ៉ាងមិនដូចពីមុននោះឡើយ មានតែបទចម្រៀងមួយនេះ ដែលខ្ញុំខំតែង វាទាំងប្រផិតប្រផើយ ហើយច្រៀងអាឡេអាឡូ កាវ៉េកាវ៉ូដូចខ្សែក្រវ៉ាត់ ការពិតលោកខែបាំងឆ័ត ហេតុអីទៅជាឆ័តបាំងលោកខែទៅវិញ? លលេងទេ ចាកប្រធានលេងទេ ហើយសូមផ្ញើរជូនមិត្តនៅ ថ្នាក់ជិតខ្ញុំផងដែរ ពីDavidប្រសស្អាត តើអ្នកនៅចាំបានទេ? ថ្នាក់ទី៦ខ សាលាឧត្តរ កំពង់ចាមយើងហ្នឹង (សូមបញ្ចាក់បន្តិចឆ្នាំសិក្សា២០០៦-២០០៧) តែពេលចូលវិទ្យាល័យ អ្វីគ្រប់យ៉ាងត្រូវចាប់ផ្តើមជាថ្មី បាត់ដំបងដីថ្មី សម្បូរដោយក្តិស្រលាញ់ សម្បូរដោយក្តីអាណិតពេញចិត្តចេញពីក្នុងបេះដូង សង្ឃឹមថា មិត្តនឹងស្តាប់លឺ សេចក្តីនឹករលឹកពីខ្ញុំ តាមចម្រៀងមួយដែលរន្តំ ជូនពរមិត្តអោយជួបតែសំណាង ល្អ ស្អាតជានិច្ច! ស្អាតជានិច្ច! យើងកុំភ្លេចត្រូវសំអាតកាយ ទាំងពេលគេង ពេលញ៉ាំបាយ សំអាតកាយមុនទៅសាលា កុំលេងដី! កុំលេងដី! នាំទុកភ័យដល់យើងគ្រប់គ្នា ត្រូវតែស្អាត គ្រប់វេលា ទើបហៅថាកុមារគំរូ -End-